ទស្សនៈនីមួយៗរបស់អ្នកប្រាជ្ញ

ទស្សនៈនីមួយៗរបស់អ្នកប្រាជ្ញម្នាក់ៗគឺឆ្លងតាមការគិតរបស់គាត់ដោយប្រើពេលវេលាមិនតិចទេ  តែមនុស្សលោកខ្លះបានយកទស្សនៈនោះមកនិយាយមិនដល់មួយនាទីផង ហឺខ្លះគ្នានិយាយដើម្បីអំនួតខ្លួនទៀតផង ពិតជាគួរឲ្យអាណិតណាស់!
     ពួកគេតែងចង់អានចង់ស្តាប់ទស្សនៈថ្មីៗរបស់បុគ្គលខ្លាំងទាំងឡាយពិសេសគឺអ្នកប្រាជ្ញ គេបានមើលរំលងគំនិតទស្សនៈចាស់ៗដោយមិនអាចប្រើវាជាប្រយោជន៍ផងដែរ ពេលប្រើសម្ភារតែងចង់បានរបស់ថ្មីៗរបស់ល្អៗ តែគំនិតទស្សនៈល្អគឺមិនចាស់ជរាទេ។ អ្នកប្រាជ្ញកើតមានដោយកម្រតែអ្នកដែលចង់ឃើញអ្នកប្រាជ្ញបែរជាមិនស្គាល់អ្នកប្រាជ្ញ។
    ឥន្ទ្រីបើជ្រុះរោមអស់មានអីខុសពីមាន់សម្ល។ មនុស្សបើអត់បេះដូងគឺដូចជាម៉ាស៊ីន ហើយបើអត់ខួរមួយទៀតខុសអីពីសត្វ បើមានវាទាំងពីរនោះមនុស្សអាចល្អលើសអ្វីៗទាំអស់ ហើយក៏អាចអាក្រក់លើសពីអ្វីៗទាំងអស់។
    មេរៀនព្រះពុទ្ធគឺមានស្រេចពីធម្មជាតិទេណា សត្វលោកយល់ថាជារឿងនិទាន សត្វលោកច្រើនទៀតរកអ្វីផ្ទឹមគ្មាជឿស៊ប់ព្រោះហានសង្ឃឹមថាបាន។
     មនុស្សណាក៏ដោយតែអត់យល់ធម៌ហើយគឺយ៉ាប់តាហ្មង!

ទស្សនៈនីមួយៗរបស់អ្នកប្រាជ្ញ ទស្សនៈនីមួយៗរបស់អ្នកប្រាជ្ញ Reviewed by Hack Gems Online on January 21, 2018 Rating: 5

No comments:

Powered by Blogger.