#ស្អីទៅពាក្យថា ជីវិតជោគជ័យឬជីវិតបរាជីយនឹង ?
#ក្នុងកិច្ចការមួយដែលយើងធ្វើ មិនថា ធ្វើជំនួញឬ ធ្វើការងារបច្ចេកទេសទេ វាមានលទ្ធផលតែពីរយ៉ាងគត់សម្រាប់យើង ៖
១• បើធ្វើទៅបានលទ្ធផលល្អបានចំណេញ វាគ្រាន់តែបញ្ជាក់ប្រាប់យើងថា យើងធ្វើនេះត្រូវហេតុហើយទើបបានទទួលផលចំណេញជាផលវិជ្ជមានយ៉ាងដូច្នេះ (+ មានចំណូល ) = ជោគជ៏យ
២• បើធ្វើទៅបានលទ្ធផលមិនល្អទទួលការខាតបង់ វាគ្រាន់តែបញ្ជាក់ប្រាប់យើងថា យើងធ្វើនេះខុសហេតុហើយទើបទទួលផលខាតជាផលអវិជ្ចមានយ៉ាងដូច្នេះ (- ខាតដើម)= បរាជ័យ
យើងមើលឲ្យឃើញសភាពពិតនៃហេតុហើយកំណត់គោលដៅដែលយើងចង់ប្រព្រឹត្តនោះ ដោយការគិតពិចារណារកហេតុឲ្យដល់គន្លងគន្លាក់ដែលត្រូវដើរបន្ទាប់មកដាក់ផែនការដើរ អ្វីដែលសំខាន់បើកបេះដូងឲ្យទូលាយទទួលយកសង្គមមនុស្សហើយធ្វើដំណើរទៅរកគោលដៅដែលយើងកំណត់ទុកនោះទៅ ។
#ហេតុអីយើងត្រូវបើកបេះដូងឲ្យទូលាយ ?
ពីព្រោះគ្រប់កាលវេលាយើងនេះធ្វើការងារឬរកស៊ីជួយដូរជាមួយមនុស្ស បេះដូងមនុស្សធ្វើពីសាច់ហើយច្រកឈាមសុទ្ធៗប៉ះឈឺដូចយើងដែរ មិនត្រឹមតែឈឺទេបង្កគុំនុំសងសឹកទៀត ( អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់ដេករកឧបាយ ) ។
#អ្នកត្រូវដឹងថា មានតែមនោសញ្ចេតនាមួយទេ ដែលអាចជាគោលធម៌ប្រកាន់ភ្ជាប់ចងយើងមិនឲ្យកើតតញ្ហាចិត្តមានមហិច្ចិតាលោភលន់បំពានដល់អ្នកដទៃបាន ដែលអាចនាំឲ្យយើងរស់នៅត្រូវគន្លងធម្មជាតិ ។ យើងពិនិត្យខ្លួនឯងយើងត្រូវមានដើមទុនគ្រប់គ្រាន់មុនចេញដំណើរទៅរកគោលដៅដែលយើងកំណត់ទុក ៖
១• កម្លាំង
២• ខួរក្បាល
៣• បេះដូង
យើងមើលខ្លួនឯងដឹងថាមានទុនរៀបរយហើយយើងចុះប្រលូកទៅ លទ្ធផលចេញមកបែបណា យើងទទួលបែបនោះ ហើយពិនិត្យសង្កេតរកហេតុបន្តមិនថា ជោគជ័យឬបរាជ័យទេ វាជាដំណើរប្រព្រឹត្តទៅក្នងុភាពជាក់ស្ដែងរបស់ខួរក្បាលយើងនឹងបេះដូងយើង ។
#ចំណេញលុយធ្វើបន្ត_ខាតលុយរកហេតុឲ្យឃើញទុកថាទិញបានបទពិសោធន៍ ពីព្រោះគ្មានគ្រូជោគជ័យណាបង្រៀនបទពិសោធន៍ជាក់ស្ដែងឲ្យយើងបានទេ ក្រៅពីយើងដើរជួបដោយខ្លួនឯង ។
តើស្អីទៅជាជីវិតជោគជ័យ ? ស្អីទៅជាជីវិតបរាជ័យ ? លុយមែនទេ ? អំណាច កិត្តិយសមុខមាត់មែនទេ ?
បើអ្នកគិតថា មានលុយចាយមិនអស់ មានអំណាចឥទ្ធិពលបញ្ជារជាន់ក្បាលអ្នកដទៃបានដោយសេរី មានកតិត្តិយសឧត្តុងឧត្តមត្រូវបានអ្នកដទៃលូនក្រាបគ្រប់កន្លែង ស្លាប់ទៅមានទ្រព្យសម្បត្តិនិងអំណាចទុកឲ្យកូនជាន់គេបន្ត មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនោះជាជីវិតជោគជ័យ អីចឹងព្រះពុទ្ធជាមនុស្សបរាជ័យទាំងស្រុងហើយ តែអ្វីដែលសំខាន់មហិច្ចិតារបស់អ្នកអូសចិត្តអ្នកឲ្យធ្លាក់នរកទាំងរស់ អ្នកជាមនុស្សបរាជ័យក្នុងជីវិតនោះឯង ពីព្រោះកំណើតជាមនុស្សរបស់អ្នកបានក្លាយទៅជាអនុសត្វសាហាវមួយក្បាលដែលរង្វេងក្នុងវាលវដ្ដសង្សារលុះអវសាន្តនៃជីវិតតែប៉ណ្ណោះ ។ ។
No comments: