នៅពេលដែលអ្នកបើកបង្ហាញរឿងមួយ ហើយអ្នកច្បាស់ណាស់ថារឿងនោះវាជារឿងត្រឹមត្រូវ ស្រាប់តែអ្នកយល់ថាតូចចិត្តដោយសារតែអ្នកមិនទទួលបានការគាំទ្រពីបុគ្គលមួយចំនួន នោះសរបញ្ជាក់ច្បាស់ណាស់ថាអ្នកមិនទាន់មានជំហរជាខ្លួនឯងទេ ឈរលើភាពត្រឹមត្រូវ អ្នកត្រូវតែច្បាស់ខ្លួនឯងថា អ្នកអត់នៅចំ ចំនុចកណ្ដាលរវាងអំពើរល្អនឹងអំពើរអាក្រក់ទេ គឺអ្នកត្រូវតែឈរខាងតំបន់ល្អជាដរាប. នៅពេលដែលអ្នកបើកបង្ហាញរឿងថោកទាបមួយ មនុស្សពីរប្រភេទនឹងចេញមក ១គឺមនុស្សល្អស្អប់រឿងថោកទាប ២ គឺមនុស្សរស់ចំនុះ នៃរឿងល្អនឹងអាក្រក់ចេញមកការពាររឿងថោកទាប មនុស្សល្អគេសារទរអ្នក ចំណែកមនុស្សថោកទាបគេនឹងខឹងសំបាលអ្នកដោយសារអ្នកបើកបង្ហាញរឿងថោកទាប នេះជាឱកាសល្អមួយសំរាប់អ្នកសំគាល់បានថា បុគ្គលណាជាមនុស្សបែបណាហើយ អោយគេហៅអ្នកថាអាត្រឹមត្រូវចុះ ព្រោះអ្នកបានធ្វើអោយគេឈឺចាប់ហើយ គេការពាររឿងថោកទាបវាធម្មតាទេ ព្រោះចិត្តគេវាមានរឿងថោកទាបនោះរួចជាស្រេច មនុស្សល្អមិនអាចការពាររឿងថោកទាបបានទេ មនុស្សល្អមិនអាចធ្វើរឿងថោកទាប មិនមែនព្រោះខ្លាចគេដឹងនោះទេ តែមកពីមនុស្សល្អគេគ្មានរឿងថោកទាបនោះក្នុងចិត្ត.ចាំទុកចោះរឿងត្រឹមត្រូវមិនអាចធ្វើអោយមនុស្សល្អឈឺចាប់បានទេ មានតែមនុស្សថោកទាបទេដែលឈឺចាប់ព្រោះរឿងត្រឹមត្រូវ!
អំពើល្អនិងអំពើអាក្រក់
Reviewed by Hack Gems Online
on
January 27, 2018
Rating:
Subscribe to:
Post Comments
(
Atom
)
No comments: