តំលៃនៃចំណងក្ដីស្រលាញ់របស់អ្នកនិងដៃគូស្នេហ៍របស់អ្នក

តំលៃនៃចំណងក្ដីស្រលាញ់របស់អ្នកនិងដៃគូស្នេហ៍របស់អ្នក ដែលបង្កើតបានជាសេចក្ដីស្នេហារបស់អ្នកនោះ វាអាចមិនមែនជាតំលៃនៃសេចក្ដីស្នេហារបស់អ្នក តែតំលៃនៃសេចក្ដីស្នេហារបស់អ្នក គឺត្រូវតែបានទៅជាតំលៃនៃចំណងក្ដីស្រលាញ់របស់អ្នកនិងដៃគូស្នេហ៍របស់អ្នកដោយស្វ័យប្រវត្តិ។
មនុស្សច្រើនណាស់ ដែលអោយតំលៃត្រឹមការស្រលាញ់របស់ខ្លួន និងដៃគូស្នេហ៍របស់ខ្លួន ហើយបើពួកគេអោយតំលៃត្រឹមការស្រលាញរបស់ពួកគេចំពោះគ្នាដូចនេះ នោះសេចក្ដីស្នេហារបស់ពួកគេ គឺជាផលនៃសេចក្ដីស្រលាញ់របស់ពួកគេ។ មនុស្សជាទូរទៅពិបាកនិងរកអោយបាននូវចំណងស្នេហាដែលកើតមកពីក្ដីស្រលាញ់ដ៏ពិតប្រាកដចំពោះគ្នាណាស់ តែបើរកបានហើយនូវចំណងស្នេហាមួយ ដែលពួកគេមានក្ដីស្រលាញ់ពិតចំពោះគ្នាហើយ ក៏ក្នុងចំនោមនោះទៅទៀត ក៏ពួកគេពុំបានអោយតំលៃទៅលើសេចក្ដីស្នេហារបស់ពួកគេនោះដែរ។ ជាគូរស្នេហ៍ ដែលពួកគេមានក្ដីស្រលាញ់ពិតចំពោះគ្នា ពួកគេអោយតំលៃក្ដីស្រលាញ់របស់គ្នាណាស់ តែពួកគេភ្លេចគិតថា ចុះតំលៃនៃក្ដីស្នេហារបស់ពួកគេវិញ តើវាមានតំលៃទេ បើបង្កើតមកដើម្បីតែសេចក្ដីសុខ ការពេញចិត្តរបស់ខ្លួននោះ?
ជាទូរទៅ ពួកគេពុំបានគិតពីតំលៃនៃសេចក្ដីស្នេហារបស់ពួកគេនោះទេ គេអោយតំលៃតែទៅលើក្ដីស្រលាញ់របស់ខ្លួនគេ និងដៃគូស្នេហ៍របស់គេ បានជាចឹងហើយ តំលៃនៃចំណងក្ដីស្រលាញ់របស់ពួកគេ ជាទូរទៅ ពុំមែនជាតំលៃនៃសេចក្ដីស្នេហារបស់ពួកគេឡើយ គឺបង្កើតមកដើម្បីតែខ្លួនពួកគេ វាជាសេចក្ដីស្នេហាដែលគ្មានតំលៃ។
សម្រាប់មនុស្សដែលអោយតំលៃ លើសេចក្ដីស្នេហារបស់ខ្លួន ក្ដីស្រលាញ់របស់ពួកគេ គឺជាផលនៃសេចក្ដីស្នេហារបស់ពួកគេ ពួកគេមិនបន្ថោកតំលៃនៃសេចក្ដីស្នេហារបស់ខ្លួនគេ ដោយសាងវាមកដើម្បីតែក្ដីស្រលាញ់រវាងខ្លួនគេ និងមនុស្សដែលគេស្រលាញ់ឡើយ។ គេយល់ច្បាស់ណាស់ពីតំលៃនៃក្ដីស្នេហារបស់ខ្លួនគេ ដូចនេះមនុស្សដែលចូលមកសាងចំណងនៃក្ដីស្រលាញ់ ក្នុងស្នេហាដែលគេអោយតំលៃនេះ ត្រូវតែជាមនុស្សដែលចេះអោយតំលៃសេចក្ដីស្នេហាដូចគេដែរ គឺចំណងក្ដីស្រលាញ់របស់ពួកគេ ត្រូវតែបានជាសេចក្ដីស្នេហា ដែលមានតំលៃប្រាកចាកនូវភាពអាត្មានិយមផ្ទាល់ខ្លួន ដែលនេះហើយជាតំលៃនៃសេចក្ដីស្នេហារបស់ពួកគេ ហើយវាក៏ជាតំលៃនៃចំណងក្ដីស្រលាញ់របស់ពួកគេផងដែរ។
មនុស្សដែលមិនអោយតំលៃលើសេចក្ដីស្នេហារបស់ខ្លួន គេក៏ជាមនុស្សដែលមិនចេះអោយតំលៃលើក្ដីស្រលាញ់របស់ខ្លួនដែរ ព្រោះបើគេចេះអោយតំលៃលើក្ដីស្រលាញ់របស់ខ្លួន គេមិនយកក្ដីស្រលាញ់ដ៏មានតំលៃរបស់គេមកបង្កើតនូវសេចក្ដីស្នេហា ដែលគ្មានតំលៃនោះទេ។

តំលៃនៃចំណងក្ដីស្រលាញ់របស់អ្នកនិងដៃគូស្នេហ៍របស់អ្នក តំលៃនៃចំណងក្ដីស្រលាញ់របស់អ្នកនិងដៃគូស្នេហ៍របស់អ្នក Reviewed by Hack Gems Online on January 21, 2018 Rating: 5

No comments:

Powered by Blogger.